ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចូលរួមអបអរសាទរ ជាមួយប្អូនៗដែលទទួលបាននិទ្ទេស A ទាំងបីនាក់ប្រចាំខេត្តកំពង់ស្ពឺ

ឯកឧត្តមវុី សំណាង អភិបាលខេត្តកំពង់ ស្ពឺកាលពីព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨ បានបើកកញ្ចប់ ប្រឡងទុតិយភូមិ(បាក់ឌុប)និងបានកោតសសើរដល់ប្អូនដែលប្រឡងជាប់និទ្ទេសអេ Aក៏លោកចូលរួមត្រេកអរ និងអបអរសាទរដូចគ្នា។

តែអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺក្មួយប្រុសឈ្មោះសេម វិចិត្រ ប្រឡងមួយបន្ទប់តែម្នាក់ឯង ហើយជាប់បាននិទ្ទេសDទៀត។


ដើម្បីជាការលើកទឹកចិត្ត លោក នឹងទិញម៉ូតូជូនប្អូនៗដែលទទួលបាននិទ្ទេស A ក្នុងមួយនាក់ ម៉ូតូមួយ គ្រឿងជាការលើកទឹកចិត្ត។

នៅក្នុងឧកាសបើកកញ្ចប់នេះឯកឧត្តមអភិបាលខេត្តបានធ្វើការកោតសសើរលោកគ្រូអ្នកគ្រូទាំងអស់ដែលបានខិតខំអស់ពីកម្លាំងកាយកម្លាំងចិត្តធ្វើយ៉ាងណាអោយប្អូនដែលត្រូវប្រឡងទុតិយភូមិឆ្នាំនេះនៅមណ្ឌលខេត្តកំពង់ស្ពឺទទួលបានលទ្ធផលល្អប្រសើរដើម្បីជាទំពាំងស្នងឬស្សី។

នៅក្នុងពិធីនេះឯកឧត្តមអភិបាលខេត្តសូមថ្លែងអំណរអរគុណនិងបានសំណូមពរដល់ប្អូនទាំងអស់និងប្អូនៗជំនាន់ក្រោយត្រូវខិតខំសិក្សារៀនសូត្រក្រេបចំណេះវិជ្ជាដើម្បីក្លាយខ្លួនជាកុលបុត្រកុលធីតាព្រោះប្អូនៗជាសសរទ្រូងប្រទេសជាតិមិនអាចខ្វះបានឡើយ។

ឯកឧត្តម វុី សំណាងអភិបាលខេត្តបានបញ្ជាក់ថាចំពោះប្អូនៗដែលជាប់និទ្ទេសអេទាំងនាក់និងត្រូវលើក ទឹកចិត្តនូវម៉ូតូមួយនាក់ម៉ូមួយគ្រឿងពីរឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺផងដែរ។

ជាចុងក្រោយលោកអភិបាលសំណូមពរអោយប្អូនៗជំនាន់ក្រោយខិតខំរៀនសូត្រដើម្បីជាទំពាំងស្នងឬស្សី និងជាកិត្តិយសសំរាប់ជាតិមាតុភូមិខេត្តនិងក្រុមគ្រួសារ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close