ពេលនេះ! អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani ចង់វិលត្រឡប់មកកាន់ប្រទេសវិញ
ដើម្បីបញ្ចៀសការបង្ហូរឈាម អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន បានសម្រេច ចាកចេញពីប្រទេស ដោយមិនមានការតបតជាមួយក្រុមតាលីបង់នោះឡើយ។ កាលពីថ្ងៃទី១៨ខែសីហា អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ដែលកំពុងរស់នៅក្នុងប្រទេសអារ៉ាប់រួម បានលើកឡើងថា លោកគាំទ្រដល់ការពិភាក្សារវាងក្រុមតាលីបង់ និងអតីតមន្ត្រីរដ្ឋាភិបាល ។
លោក Ghani ក៏បានច្រានចោលការចោទប្រកាន់ថា លោកបានយកប្រាក់ជាច្រើនរត់ចេញទៅក្រៅប្រទេស។ លោក Ghani បានបញ្ជាក់ថា ការដែលលោកចាកចេញពីប្រទេសគឺដើម្បីបញ្ចៀការបង្ហូរឈាម ។ នៅក្នុងឃ្លីបវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម Facebook លោក Ghani បញ្ជាក់ថា លោកមិនមានបំណងរស់នៅក្រៅប្រទេសនោះឡើយ ។ នៅពេលនេះ លោក កំពុងតែពិភាក្សា ស្តីពីការវិលត្រឡប់មកកាន់ប្រទេសជាតិវិញ។ លោក Ghani បន្តទៀតថា លោកកំពុងតែខិតខំដើម្បីការពារ ការគ្រប់គ្រងរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន ទៅលើប្រទេសជាតិរបស់ខ្លួន ប៉ុន្តែលោកមិនបញ្ជាក់ឲ្យបានលម្អិតនោះឡើយ។
ជាមួយគ្នានេះដែរ អារ៉ាប់រួម បានប្រកាសថា ការទទួលលោក Ghani គឺជាសកម្មភាពមនុស្សធម៌ ។ លោk Ghani បញ្ជាក់ថា «បច្ចុប្បន្ន ខ្ញុំកំពុងតែរស់នៅក្នុងប្រទេសអារ៉ាប់រួម ដើម្បីបញ្ចៀសការបង្ហូរឈាម។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក លោកបៃឌិន បានបញ្ជាក់នៅថ្ងៃទី ១៨ខែសីហាថា កម្លាំងទាហានអាមេរិកអាចបន្តនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេលវេលាកំណត់ចុងក្រោយ ថ្ងៃទី៣១ខែសីហា ដើម្បីបន្តការពារនិងជម្លៀសពលរដ្ឋអាមរិក ។ មន្ទីរបញ្ចកោណអាមរិកបានបញ្ជាក់ថា នៅពេលនេះទាហានអាមេរិក មិនទាន់បានជួបពលរដ្ឋអាមេរិក ដែលនៅខាងក្រៅអាកាសយានដ្ឋាន ទីក្រុងកាប៊ុល នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។