អភិបាលខេត្តតាកែវ អញ្ជើញកាត់ស្រោមលទ្ធផលការប្រលងសញ្ញាបត្របាក់ឌុប ឆ្នាំ២០១៨
នៅវិទ្យាល័យជាស៊ីមតាកែវ ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាព្រឹកថ្ងៃចន្ទ ១ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញកាត់ស្រោមលទ្ធផលប្រលងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រលងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្នុងខេត្តតាកែវឆ្នាំសិក្សា ២០១៨ នេះ មានបេក្ខជន ប្រឡងចំនួន១០,៧៩១នាក់ មានការកើនឡើង ប្រមាណ១៥ ភាគរយ បើប្រៀបធៀប នឹងឆ្នាំ២០១៧កន្លងមក និងមានមណ្ឌល ប្រឡងចំនួន ១៧មណ្ឌល នៅក្នុងស្រុកក្រុង ចំនួន៣គឺក្រុង ដូនកែវ ស្រុកត្រាំកក់ និងស្រុកទ្រាំង និងមានអនុរក្សចំនួន១៩៦៩នាក់។ដោយខ្មែរ៧មករា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។