៧​ខែ​ដើម ឆ្នាំនេះ​! សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានផ្ដល់​អំណោយ​មនុស្សធម៌​ជូន​ដល់​គ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ​ជាង ១.៧០០​គ្រួសារ​

​ខេត្តសៀមរាប​៖ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប រយៈពេល​៧​ខែ​ដើមឆ្នាំ​២០២១​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បានផ្ដល់​អំណោយ​មនុស្សធម៌ ដល់​គ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ ជា​ជម្រក ស្បៀងអាហារ និង​សម្ភារ​ផ្សេងៗ សរុប​ចំនួន​១.៧៨៤​គ្រួសារ ក្នុងនោះ​សម្រាប់​គ្រួសារ​ងាយ​រងគ្រោះ​ចំនួន ១.៣៨៥​គ្រួសារ រួមមាន ៖ គ្រួសារ​ក្រីក្រ​ចំនួន ៥១៦​គ្រួសារ , ស្ត្រី​មេម៉ាយ ចំនួន​០១​គ្រួសារ , ជន​ចាស់ជរា​ចំនួន ២៩​នាក់ , អ្នក​ជម្ងឺ​រ៉ាំរ៉ៃ​ចំនួន ០៨​នាក់ , ជនពិការ​ចំនួន ០៨​នាក់ , ម្ដាយ​ទើប​សម្រាលកូន​ចំនួន ១១១​នាក់ , សង់ផ្ទះ​មនុស្សធម៌​ចំនួន ៣​ខ្នង , ឧបត្ថម្ភ​ដល់​វត្ត​អារាម​បាន​ចំនួន ០៤​វត្ត , ប្រជាពលរដ្ឋ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន ២១៧​នាក់ , ក្មេង​កំព្រា និង កុមា​រគ​-​ថ្លង់​បាន​ចំនួន ៤៨៨​នាក់ ព្រមទាំង​បានផ្ដល់​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ជូន​មាតា​ទើប​សម្រាលកូន​តាម​មណ្ឌល​សុខភាព​ចំនួន​២ និង​នៅ​ពន្ធនាគារ​ចំនួន​០១ សរុប​ចំនួន ១១០​នាក់ ។​

​ជាមួយគ្នានេះដែរ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏បាន​ជួយ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះមហន្ដរាយ ដូចជា​៖ ខ្យល់​កន្ត្រាក់ អគ្គីភ័យ និង​ឧបទ្ទវហេតុ​ផ្សេងៗ បាន​ចំនួន ៣៩៩​គ្រួសារ ក្នុងនោះ​មាន​៖ រងគ្រោះ​ដោយ​រលំ​ផ្ទះ​ចំនួន ៧៣​ខ្នង​ផ្ទះ , របើក​ដំបូល​ចំនួន ២៤៣​ខ្នង របួស​០២​នាក់ , ជនរងគ្រោះ​ដោយ​រន្ទះបាញ់​ស្លាប់​ចំនួន ០៦​នាក់ និង រងរបួស​ចំនួន ០៨​នាក់ , គ្រោះ​អគ្គីភ័យ​ចំនួន ២៣​ខ្នង​ផ្ទះ , គ្រោះថ្នាក់​ចរាចរណ៍​របួស​ចំនួន ០៤​នាក់ , លង់ទឹក​ស្លាប់​ចំនួន ២៣​នាក់ , ឆក់​ខ្សែភ្លើង ០៤​នាក់ ចូលរួម​សព​ចំនួន ០៥​នាក់ និង ឧបទ្ទវហេតុ​ផ្សេងៗ​ចំនួន ០៨​នាក់​។​

​ក្រៅពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​សហ​ការណ៍​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​អង្គភាព​នគរបាល​ខេត្ត លើ​ការងារ​សុវត្ថិភាព​ចរាចរណ៍ ដោយបាន​ដឹកនាំ​មន្ត្រី​ប្រតិបត្តិ​សាខា យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ សិស្សានុសិស្ស​ក្នុង​សាលារៀន និង​នៅតាម​ទីសាធារណៈ​បាន​ចំនួន ២០​លើក​, បើក​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ថ្នាក់​ខេត្ត​០១​លើក ដែល​រៀបចំ​ដោយ​ក្រសួង​សាធារណការ​និង ដឹកជញ្ជូន​, ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ពី​ចម្ងាយ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍ និង​ពិការភាព​បាន​០២​វគ្គ និង បាន​សង់​ជម្រាល​គាំទ្រ​ជនពិការ​ចំនួន​១​កន្លែង ក្នុង​សាលារៀន​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close