រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ៨៥នាក់ទៀត!
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៨៥នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយ ២៨នាក់ សម្រាប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។
សូមជម្រាបថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩សរុបចំនួន ៦.៨២៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៥.០៤១នាក់, ស្លាប់ ៧៥នាក់ និងកំពុងសម្រាកព្យាបាល ១.៧១៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។