វៀតណាម រកឃើញករណីឆ្លងកូវីដ១៩ជាង ១ម៉ឺនករណី ប្រចាំថ្ងៃដ៏ច្រើន ដែលពុំធ្លាប់មានក្នុងប្រទេស
វៀតណាម៖ វៀតណាមបានប្រកាសថា កាលពីថ្ងៃទី១៩ សីហា ២០២១ មានករណីឆ្លងកូវីដ១៩ ករណីថ្មីៗចំនួន១០៦៣៩ករណី ជាចំនួនឆ្លងប្រចាំថ្ងៃដ៏ច្រើនពុំធ្លាប់មាន ក្នុងប្រទេស នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន VNexpress ។
ក្នុងចំណោមជាង១ម៉ឺនករណីនេះ ក្រុងហូជីមិញឆ្លងច្រើនជាងគេ មាន៤៤២៥ករណី បន្ទាប់មក គឺក្រុង Binh Duong និងDong Nai ។
ក្រៅពីនេះ ក៏មានករណីស្លាប់ថ្មីចំនួន៣៨០នាក់ទៀត នាំឲ្យមនុស្សស្លាប់ព្រោះកូវីដ១៩ នៅប្រទេសវៀតណាមកើនដល់ ៧១៥០នាក់ ខណៈដែលករណីឆ្លងសរុបមានជាង១២ម៉ឺននាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។