ឆេះក្លឹបកម្សាន្ត 2ND ទាំងព្រឹក ផ្អើលពេញតំបន់
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម មានអគ្គិភ័យមួយ នៅក្នុងក្លិបកម្សាន្ត 2ND កាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី១១ កញ្ញា នេះ ស្ថិតលើផ្លូវលេខ៥១, ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយគេពុំមិនទាន់ដឹងពីមូលហេតុនោះទេ ។

ប្រជាជនរស់នៅក្បែរកន្លែងកើតហេតុ បានឃើញមានរថយន្តពន្លត់អគ្គិភ័យជាច្រើនបានចុះអន្តរាគមន៍នៅទីតាំងដែលឆេះ ។

នៅក្នុងក្លិបកម្សាន្តនេះ គេក៏មិនទាន់ដឹងថា តើអាចមានមនុស្សនៅខាងក្នុងនោះ ឬក៏អត់ ខណៈអាជ្ញាធរកំពុងព្យាយាមចូលទៅក្នុងដើម្បីសង្គ្រោះ ។

សម្រាប់ព័ត៌មានលំអិត បូកគោញូស នឹងជម្រាបជូននៅក្នុងពេលបន្ទាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។