កម្ពុជា បន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មី ៥១៩នាក់ ខណៈមានអ្នកជា ៥៥៣នាក់ និងស្លាប់ ១៥នាក់!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៥១៩នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៥៥៣នាក់ និងមានអ្នកស្លាប់ថ្មីកើន ១៥នាក់ទៀត សម្រាប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥១៩នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១៨៥នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៣៣៤នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៨៨ ២៤២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៨៣ ៨៥១នាក់ និងអ្នកស្លាប់កើនឡើង ១ ៧៦២នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។