ដំរីអាស៊ីជាង ៣០០ក្បាល រស់នៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើត នៃខេត្តមណ្ឌលគិរី
ក្រុមអ្នកស្រាវជ្រាវសត្វព្រៃ មកពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៃក្រសួងបរិស្ថាន និងអង្គការ WWF ថ្មីៗនេះ បានបញ្ចប់ការប្រមូលទិន្នន័យនៃការស្រាវជ្រាវអំពីសត្វដំរីអាស៊ី ដោយប្រមូលបាននូវសំណាកលាមកសរុបចំនួន ៨៥ សម្រាប់ការវិភាគផ្នែកសេនេទិចនៅមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយរំពឹងថាការវិភាគនេះនឹងបញ្ចប់ក្នុងរយៈពេល៦ខែខាងមុខ។
កិច្ចខិតខំប្រឹងប្រែងនេះនឹងផ្តល់ឱ្យក្រុមអ្នកស្រាវជ្រាវនូវភស្តុតាង ដើម្បីស្វែងយល់អំពីការបំលាស់ទីរបស់សត្វដំរីអាស៊ី នៅក្នុង និងនៅតាមច្រករបៀង នៃតំបន់ការពារធម្មជាតិ នៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើតកម្ពុជា និងក្នុងប្រទេសជិតខាង។
គួរកត់សម្គាល់ថា លទ្ធផលនៃការស្រាវជ្រាវផ្តោតលើពិន្ធុ(ឌីអិនអេ) ក្នុងឆ្នាំ២០០៩ និងឆ្នាំ២០១៥ បានប៉ាន់ប្រមាណថា មានដំរីអាស៊ីចំនួនជាង ៣០០ក្បាល រស់នៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើតនៃខេត្តមណ្ឌលគិរី ដែលនេះជាចំនួនច្រើនជាងគេនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។