មន្ទីរពេទ្យ​ខេត្តសៀមរាប នឹង​ក្លាយជា​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ក​ម្រឹត​ធ្ងន់​ថ្នាក់​តំបន់​ភាគ​ខាងជើង​បឹង​ទន្លេសាប !

​ខេត្តសៀមរាប​៖ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្នុងឱកាស​អញ្ជើញ​ទៅកាន់​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២២ សីហា ម្សិលមិញ បាន​ថ្លែងថា បើទោះជា​កម្ពុជា​កំពុង​ស្ថិតក្រោម​ការថយចុះ នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្រោយពី​ទទួលបាន​នូវ​លទ្ធផល​ចាក់​វ៉ាកសាំង​គ្របដណ្តប់​ជិត​គ្រប់​ផែនការ​ទៅហើយ​ក្តី ក៏​ការរៀបចំ​ឲ្យ​មាន​មន្ទីរ​ព្យាបាល​កូ​វីដ​-១៩ ថ្មី​បន្ថែមទៀត សម្រាប់​ព្យាបាល​អ្នក​ជម្ងឺ​កំ​រឹត​ធ្ងន់​ថ្នាក់​តំបន់​នៅ​ខេត្តសៀមរាប គឺជា​យុទ្ធសាស្ត្រ​ប្រៀប​ឈ្នះ ត្រៀម​បង្ការ​របស់​សម្ដេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ។

​មន្ទីរ​ព្យាបាល​ជម្ងឺ​កូ​វីដ​-១៩ កំ​រឹត​ធ្ងន់ នេះ​មាន ចំនួន ៤០០​គ្រែ កំពុងដំណើរការ​រៀប​ចំ​ជិត​រួចរាល់​ហើយ​។ ឧបករណ៍​សម្ភារ​:​វេជ្ជសាស្ត្រ ដែល​ត្រូវ​បំពាក់ ក៏បាន​ដឹកជញ្ជូន​មកដល់​មន្ទីរ​ព្យាបាល​ហើយ​។

​មន្ទីរ​ព្យាបាល​ជម្ងឺ​កូ​វីដ​-១៩ កំ​រឹត​ធ្ងន់ នេះ​គឺជា​មន្ទីរ​ព្យាបាល​ខ្នាត​ស្តង់ដារ​ខ្ពស់​សម្រាប់​ថ្នាក់​តំបន់ ក្នុងនោះ​អ្នក​ជម្ងឺ​កូ​វីដ​-១៩ ដែល​ត្រូវ​បញ្ជូនមក​ទទួល​ការ​ព្យ​បាល រួមមាន​ខេត្តសៀមរាប​, កំពង់ធំ​, ព្រះវិហារ​, ឧ​ត្ត​រ​មានជ័យ និង​ខេត្តបន្ទាយមានជ័យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close