រដ្ឋបាលខេត្ដត្បូងឃ្មុំ បិទផ្សារជីមាន់ ក្រោយរកឃើញករណីវិជ្ជមានកូវីដ១៩
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ដត្បូងឃ្មុំ បានចេញសេចក្ដីសម្រេចបិទការចេញ-ចូល ជាបណ្ដោះអាសន្នទាំងក្នុង និងក្រៅទីតាំងបរិវេណផ្សារជីមាន់ ស្ថិតនៅភូមិជីមាន់កណ្ដាល ឃុំក្រែក ស្រុកពេញាក្រែក ខេត្ដត្បូងឃ្មុំ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ រហូតដល់មានសេចក្ដីសម្រេចសារជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។