កូវីដ១៩៖ វៀតណាម ឆ្លងជាង ១ម៉ឺននាក់ និងស្លាប់ ៧៣៧នាក់ កាលពីម្សិលមិញ
វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីការរកឃើញករណីឆ្លងកូវីដ១៩ ករណីថ្មី ចំនួន១១៣៤៦នាក់ទៀត និងស្លាប់ចំនួះ៧៣៧នាក់ទៀត ក្នុងប្រទេស កាលពីថ្ងៃទី២២ សីហា ២០២១។
ជាការកត់សម្គាល់ថា ការស្លាប់មនុស្ស៧៣៧ដោយសារតែជំងឺកូវីដ១៩ ក្នុងពេលមួយថ្ងៃបែបនេះ គឺជាចំនួនស្លាប់ប្រចាំថ្ងៃច្រើនបំផុត នៅប្រទេសវៀតណាម ហើយករណីថ្មីៗជាង១ម៉ឺននាក់នេះ ភាគច្រើនរកឃើញ នៅហូជីមិញ ប៊ីញ ដុង និង ដង់ណៃ។
វៀតណាមមានករណីឆ្លងកូវីដ១៩សរុបកើនដល់ ៣៤៨០៥៩នាក់ ខណៈមនុស្សស្លាប់កើនដល់៨២៧៧នាក់ហើយ។ វៀតណាមបានចាក់វ៉ាក់សាំងលើមនុស្សជាង១៧លាននាក់ តែអ្នកចាក់ពេញ២ដូស មានជាង១.៧លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។