ស្លាប់២១នាក់និងបាត់ខ្លួន៥០នាក់ដោយគ្រោះទឹកជំនន់នៅអាមេរិក
គ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងវាយប្រហារ តំបន់ជាច្រើននៅអាមេរិក ។ តាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក គ្រោះទឹកជំនន់ នៅក្នុងរដ្ឋ Tennessee កាលពីចុងសប្តាហ៍ កន្លងមក បានសម្លាប់មនុស្ស ២១នាក់ និង៥០នាក់បាត់ខ្លួន។
នៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី២២ខែសីហា (ពេលវេលានៅអាមេរិក) ប្រធានាធិបតីចូបៃឌិន បានបញ្ជាក់ថា«ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ។ យើងបានទំនាក់ទំនងជាមួយ ពលរដ្ឋក្នុងសហគមន៍ដែលរងគ្រោះ ហើយនឹងផ្តល់ជំនួយដល់ពួកគត់ក្នុងពេលចាំបាច់បំផុត។
មន្ត្រី Tennessee បានឲ្យដឹងថាភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍កន្លងមក នៅក្នុងរដ្ឋនេះ ពិសេសគឺនៅតំបន់ Humphreys បណ្តាលឲ្យមានគ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំ ។ តំបន់ខ្លះមានទឹកជនឡើងដល់ដំបូលផ្ទះ។
នាយកគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិនៅក្នុងរដ្ឋ Tennessee បានឲ្យដឹងថា នៅក្នុងរដ្ឋនេះត្រូវប្រកាសអាសន្នកម្រិតទី៣ ពីគ្រោះទឹកជំនន់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។