អនិច្ចាណាស់! កុមារអាយុ​ជាង១ឆ្នាំម្នាក់ស្លាប់ ក្រោយ​ពីវង្វេងក្នុងព្រៃ​នៅស្រុកកោះធំអស់​១០ថ្ងៃ

ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) កាលពីថ្ងៃទី១៨ ខែសីហា បានចុះទៅស្រុកកោះធំ ខេត្តកណ្តាល បន្ទាប់ពីបានទទួលពត៌មានថា សាកសពកុមារម្នាក់ត្រូវបានរកឃើញ។

ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានកំណត់កន្លែងកើតហេតុ ហើយបានធ្វើការពិនិត្យកោសល្យវិច័យទៅលើសាកសពកុមារ​ ដែលបានរកឃើញនៅទីតាំងមួយដែលនៅក្នុងព្រៃជ្រៅ ក្រោយពីដើរចូលព្រៃហើយវង្វេងពីពូរបស់គេ ។

ការស៊ើបអង្កេតបន្ថែមបានបង្ហាញថា កុមាររងគ្រោះកំពុងតែដើរតាមពូរបស់គេ ហើយបានបែកផ្លូវគ្នា បង្កអោយវង្វេងនៅក្នុងព្រៃ ចម្ងាយប្រហែល៣គីឡូម៉ែត្រពីផ្ទះ។

សាច់ញាតិ និងអ្នកជិតខាងបានព្យាយាមស្វែងរកកុមារនេះ ប៉ុន្តែមិនបានជោគជ័យឡើយ។

ការស្លាប់ដ៏គួរអោយសោកស្តាយនេះ គឺជាការរំលឹកមួយ​ដល់អាណាព្យាបាលទាំងអស់ សូម​ប្រុងប្រយ័ត្ន និង​យក​ចិត្ត​ទុកដាក់ចំពោះ​កុមារតូចៗ ដែល​អាចនឹងវង្វេងទិសដៅ និងផ្លូវ ហើយនាំមកនូវរឿងអភ័ព្វបែបនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close