អភិបាលខេត្ត​ប៉ៃលិន ប្រមូល​ទិញ​បន្លែ​ពី​កសិករ ដើម្បី​យកមក​ផ្គត់ផ្គង់ ធ្វើ​អាហារ​ជូន​ពលករ និង​អ្នកជំងឺ​កូ​វីដ​-១៩

​ប៉ៃលិន​៖ អភិបាលខេត្ត​ប៉ៃលិន លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ព្រមទាំង​អភិបាលរង​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​មន្ទីរ​ពាក់​ព​ន្ធ័ តែងតែ​ចុះ​ពិនិត្យ ពង្រឹង តំលៃ​ទីផ្សារ សំរាប់​ដំណាំ​កសិផល បន្លែ គ្រប់​ប្រភេទ របស់​ពុក​ម៉ែ​បងប្អូន កសិករ ដាំ​ដុះ ដោយ​ធម្មជាតិ សំរាប់​ផ្គត់ផ្គង់​ជីវ​ភាពជា​លក្ខ​ណះ​គ្រួសារ​។
​ជា​លទ្ធផល​ពិនិត្យឃើញ​ជាក់ស្តែង តំលៃ​ទី​ផ្សារលើ មាត់​ឈ្មួញកណ្តាល បើសិន​យើង​ចុះ​ពង្រឹង​អោយបាន​ជាប់​ជាប្រចាំ ឈ្មួញកណ្តាល ក៍​មិន​ហ៊ាន​ទម្លាក់​តំលៃ​ទីផ្សារ​ពិតប្រាកដ​ទេ​។

​បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​ប៉ៃលិន បាន​ចុះ​ប្រមូល​ទិញ​បន្លែ​ពី​កសិករ​គ្រប់​ប្រភេទ ដើម្បី​យកមក​ផ្គត់ផ្គង់ ធ្វើ​អាហារ​ជូន​ពលករ និង​អ្នកជំងឺ​កូ​វីដ​-១៩ កំពុង​សម្រាក​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡឺ​ស័ក​នៅក្នុង​មណ្ឌល​នានា​ក្នុង​ខេត្ត​ប៉ៃលិន​។ ដូច្នេះ តំលៃ និង​ចំនួន កសិផល​បន្លែ មានការ​ប្រកួតប្រជែង ពុក​ម៉ែ​បងប្អូន​ក៍​លក់បាន​ក្នុង​តំលៃ​យ៉ាង​ល្អ​សមរម្យ ។​

​អភិបាលខេត្ត​ប៉ៃលិន សូម​ពុក​ម៉ែ​បងប្អូន​កសិករ ដែល​រស់នៅ​ខេត្ត​ប៉ៃលិន បើ​មាន​បន្លែ​ដាំ​ដុះ ដើម្បី​ជីវភាព​ជាល​ក្ខ​ណះ​គ្រួសារ ពេល​ទទួលបាន​ផល​មិនមាន​ទីផ្សារ ឬ ឈ្មួញកណ្តាល អោយ​ក្នុង​តំលៃថោក ក្រោម​ទីផ្សារ សូម​ទំនាក់​ទំនង​មក ក្រុមការងារ រដ្ឋបាល​ក្រុង ស្រុក រដ្ឋបាលខេត្ត យើង​និង​ទទួល​ទិញ​ដើម្បី​ធ្វើ​ស្បៀងអាហារ​ជូន​បងប្អូន​ពលករ​ទាំង​អស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close