ថៃ បន្ត​ប្រកា​សមាន​ឆ្លង​កូ​វីដ​១៩​ជាង ១​ម៉ឺន​៧​ពាន់​នាក់​ទៀត ខណៈ​ករណី​ស្លាប់​កើន ២៤២​នាក់​

ថៃ​៖ នៅ​ប្រទេស​ថៃ មាន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​កូ​វីដ​១៩ ចំនួន​២៤២​នាក់​ទៀត និង​ឆ្លង​ថ្មី​១៧៤៩១​នាក់​ទៀត ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​មកនេះ នេះ​បើតាម​ក្រសួងសុខាភិបាល​ប្រកាស​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ សីហា ២០២១​នេះ​។​

​យ៉ាងណាក៏ដោយ ២៤​ម៉ោង​មកនេះ ក៏មាន​អ្នកជំងឺ​២២១៣៤​នាក់​ទៀត​បានជា​សះស្បើយ ចាក​ចេញពី​មន្ទីរពេទ្យ​ដែរ​។ ក្នុងចំណោម​ករណី​ឆ្លង​ថ្មី នៅតែ​បន្ត​មាន​អ្នក​ឆ្លង​ក្នុង​ពន្ធនាគារ​ចំនួន​៣៩៨​នាក់​ទៀត​។

​ចាប់តាំងពី​មាន​កូ​វីដ​១៩ ដើមឆ្នាំ​មុន​មក ថៃ​មាន​ឆ្លង​កើន​ដល់​១,០៦៦,៧៨៦​នាក់​ហើយ ជាសះស្បើយ ៨៦១,៤៦៨​នាក់ ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​នេះ​បាន​កើន​ដល់ ៩៥៦២​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close