ឃាត់ប្រជាពលរដ្ឋ ៤០នាក់ ខណៈប៉ងលួចឆ្លងដែនទៅប្រទេសថៃ
ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នគរបាលការពារព្រំដែនគោកលេខ៨១៩ ចុះទប់ស្កាត់ពលករខ្មែរ ដែលប៉ុនប៉ងលួចឆ្លងដែនចូលទៅក្នុងទឹកដីប្រទេសថៃ ដោយមិនស្របច្បាប់ចំនួន១ករណី នៅចំណុចស្ពានអូតចម្លង ស្ថិតក្នុងភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
ពលករខ្មែរ ដែលឃាត់បាននោះ មានចំនួន ៤០នាក់ ស្រី១១នាក់ ក្មេង៨នាក់។ ក្រោយឃាត់ខ្លួន នគរបាលវរៈព្រំដែនគោកលេខ៨១៩ បានបញ្ជូនពួកគាត់ទៅឱ្យសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ធ្វើការស្រាវជ្រាវតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។