រដ្ឋមន្រ្តីសុខាភិបាល ៖ ការថយចុះ​នៃតួលេខអ្នកឆ្លងកូវីដ១៩ គឺដោយសារ​ចំនួនអ្នកចាក់វ៉ាក់សាំងកើនឡើង

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ស្ថានភាពឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា កំពុងស្ថិតក្នុងនិន្នាការនៃការថយចុះ ដោយសារចំនួនអ្នកចាក់សាំងមានការកើនឡើង។

ជាមួយគ្នានេះ លោក​ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស សូមបន្តការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួន រៀនរស់នៅធម្មតាជាមួយរុសកូវីដ-១៩ តាមបែបគន្លងថ្មី សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ ជាពិសេស ពពួកប្រភេទបំប្លែងថ្មី ឬក៏ប្រភេទថ្មីៗផ្សេងទៀត។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៤១០នាក់ (ករណីឆ្លងនាំចូលពីបរទេស ១៣២នាក់ និង ២៧៨នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) និងអ្នកជាសះស្បើយចំនួន ៥៣៧នាក់ ហើយករណីស្លាប់ ១៦នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close