ក្រសួងស្នើ​ឲ្យ​សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ ពីថ្ងៃទី២៥-៣១ សីហា

តាមសេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅព្រឹក​ថ្ងៃទី២៤ ខែសីហា នេះ បាន​ឲ្យដឹងថា នៅ​សប្តាហ៍ខាងមុខ ប្រទេស​កម្ពុជានឹង​ទទួល​ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុង​កម្រិត​ខ្លាំង ហើយ​ទន្ទឹមនោះ​ក៏​សង្ឃឹមនឹងអាច​កើតមាននៅ​ជ្រលង​សម្ពាធទាប ITCZ សារជាថ្មីផងដែរ។

ដោយ​ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាបកណ្តាល អាចនឹង​មាន​ភ្លៀងធ្លាក់រាយប៉ាយ​នៅ​ក្នុង​កម្រិត​ពីមធ្យ​មទៅ​ខ្លាំង និង​មាន​លាយ​ឡំទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់។

សម្រាប់បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្អប់រាបឦសាន អាចនឹងមានភ្លៀងក្នុង​កម្រិតពីមធ្យម​ទៅច្រើន និង​មានលាយ​ឡំទៅដោយផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់។

ដោយ​ឡែក​តំបន់មាត់សមុទ្រវិញ អាចនឹងមាន​ភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ហើយ​នៅ​លើ​ផ្ទៃ​សមុទ្រ​អាច​មាន​ភ្លៀងធ្លាក់ច្រើន និង​រលកសមុទ្រ​មធ្យម។

ដូច្នេះ ក្រសួងស្នើដល់សារធារណជនទាំងអស់​ សូមប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និង​រលកសមុទ្រ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close