ថៃរកឃើញ​មេរោគកូវីដ ៤ប្រភេទទៀត ដែលបំប្លែងចេញពីប្រភេទ Delta

អាជ្ញាធរសុខាភិបាលនៃប្រទេសថៃ បានប្រកាសពីការរកឃើញមេរោគជំងឺកូវីដ ១៩ ថ្មីចំនួន ៤ ប្រភេទបន្ថែមទៀត ដែលមេរោគទាំងនេះសុទ្ធតែជាមេរោគបំប្លែងខ្លួនចេញពីមេរោគ Delta ហើយ​ក៏កំពុង​ឆ្លងចូលទៅក្នុងសហគមន៍ថៃរួចហើយដែរ។

លោកវេជ្ជបណ្ឌិត Wasun Chatratita ដែលជាប្រធានមជ្ឈមណ្ឌលវេជ្ជសាស្រ្តហ្សែនក្នុងមន្ទីរពេទ្យ Ramathibodi ក្នុងទីក្រុងបាងកក បានបញ្ជាក់ថា មេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីទាំង ៤ប្រភេទនោះរួមមាន មេរោគប្រភេទ AY.4 (B.1.617.2.4) ត្រូវបានរកឃើញក្នុងសំណាកអ្នកជំងឺចំនួន ៣%នៅក្នុងខេត្ត Pathum Thani, មេរោគប្រភេទ AY.6 (B.1.617.2.6) ត្រូវបានរកឃើញក្នុងសំណាកអ្នកជំងឺចំនួន ១% នៅទូទាំងប្រទេសថៃ, មេរោគប្រភេទ AY.10 (B.1.617.2.10) និង AY.12 (B.1.617.2.15) ដែលត្រូវបានរកឃើញក្នុងសំណាកអ្នកជំងឺចំនួន ១%នៅក្នុងទីក្រុងបាងកក។

យ៉ាងណាក្តី មកទល់នឹងពេលនេះអ្នកជំនាញថៃនៅមិនបានបញ្ជាក់ថា មេរោគថ្មីទាំង ៤ប្រភេទនេះអាចបង្កគ្រោះថ្នាក់ខ្លាំងកម្រិតណានោះទេបើធៀបទៅនឹងមេរោគបំប្លែង​ Delta ដែលមានគ្រោះថ្នាក់ខ្ពស់ស្រាប់ទៅហើយនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close