អាជ្ញាធរខេត្តបន្ទាយមានជ័យ បិទខ្ទប់ផ្សារចក្រី ស្ថិត​ក្នុងស្រុកព្រះនេត្រព្រះ ១សប្តាហ៍

អាជ្ញាធរខេត្តបន្ទាយមានជ័យ កាលពីល្ងាចមិញ បានសម្រេច​ធ្វើការបិទខ្ទប់ផ្សារចក្រី ក្នុងភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ រយៈពេល១សប្តាហ៍។

ការបិទខ្ទប់នោះ គឺគិតចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រហូតថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ការសម្រេចបិទខ្ទប់នេះ គឺធ្វើឡើងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close