ណែនាំ២លើកហើយមិនស្តាប់ អាជ្ញាធរចុះបិទអាហារដ្ឋាន ឬស្សីផ្អែម ឃាត់ខ្លួនមនុស្សជាង១រយនាក់
កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះទៅបិទទីតាំង អាហារដ្ឋាន ឫស្សីផ្អែម មានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីបានធ្វើការណែនាំ អប់រំ ចំនួន ២លើក ស្តីពីវិធានការរដ្ឋបាលរបស់អាជ្ញាធរ តែអាហារដ្ឋាននេះ មិនអនុវត្តតាម។
បើតាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅក្នុងរង្វង់ប្រតិបត្តិការនេះ គឺសមត្ថកិច្ចក៏ដូចអាជ្ញាធរខណ្ឌពោធិ៍សែនជ័យនោះបានឡោមព័ទ្ធទីតាំងអាហរដ្ឋានខាងលើ ដោយឃាត់ខ្លួនមនុស្សសរុបប្រហែលជា ១០១នាក់ មានទាំងរថយន្ត មានទាំងម៉ូតូបានជាច្រើនគ្រឿងផងដែរ។
ជាមួយគ្នានេះអាជ្ញាធរក៏បានឱ្យមនុស្សក្នុងហាងទាំងអស់ ធ្វើសំណាក នៅក្នុងបរិវេណ អាហារដ្ឋាន ឫស្សីផ្អែម ព្រមទាំងកាត់ស្លាកយីហោចេញខាងមុខទីតាំងហាង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។