គម្រោង​ចំនួន ៧​ទៀត គ្រោង​បើក​ដំណើរការ​នៅ​កម្ពុជា ក្នុង​ទំហំ​ទុន​ជាង ៦៣​លាន​ដុល្លារ​

ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ថ​ថ្មី​ចំនួន ៧​ទៀត បើក​ដំណើរការ ក្នុង​ទំហំ​ទុន​ជាង ៦៣.៥​លាន​ដុល្លារ​អាមេរិក និង​បានផ្តល់​ការងារ​ជិត ១​ពាន់​កន្លែង​ទៀត​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖
១. ETHAN METAL MANUFACTURE CO., LTD. គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​អាលុយមីញ៉ូម ដែក និង​ទង់ដែង (​ពី​វត្ថុធាតុដើម​ចាស់ៗ​ប្រមូល​ទិញ​ក្នុងស្រុក​) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល មាន​ទុនវិនិយោគ​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៥​នាក់​។
២. SOMA ENERGY CO., LTD. គម្រោង​បង្កើត​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព ៥​មេ​ហ្កា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សំបួរ ឃុំ​ពពក ស្រុក​ស្ទោង ខេត្តកំពង់ធំ មាន​ទុនវិនិយោគ​ប្រមាណ ៤,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៤​នាក់​។
៣. SCHNEITEC ALTERNATIVE CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ អានុភាព​២៣​មេ​ហ្កា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៨,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៦​នាក់​។
៤. XIN CHENHUI (CAMBODIA) CHEMICAL INDUSTRY CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ជីវគីមី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៩,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧២​នាក់​។
៥. SOMA FARM (CAMBODIA) CO., LTD. គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ (​មាន់​, ទា​, ជ្រូក​…) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ខ្នារ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ១១,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩២​នាក់​។
៦. CAMBODIAN XING CAN SHI PIN CO., LTD. គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ (​ដំណាប់​ស្វាយ​, ម្នាស់​, មៀន​, ខ្នុរ និង​ស្វាយចន្ទី​) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តាំង​ស្រឹង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ១១,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥៤​នាក់​។
៧. CAMBODIAN A1 STEEL INDUSTRY CO., LTD. គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ដែក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្ដុក​ល្ពៅ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ១៥,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៧៤​នាក់​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close