ពលរដ្ឋ ៩១៤នាក់ រកឃើញអ្នកវិជ្ជមានកូវីដ ៤៣នាក់ នៅខណ្ឌព្រែកព្នៅ!
ភ្នំពេញ៖ យោងលទ្ធផល នៃការតេស្តរកអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៣នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ៩១៤នាក់។
ជាមួយអាជ្ញាធរ សូមប្រជាពលរដ្ឋដែលធ្លាប់ទៅដល់ ឫបានប៉ះពាល់ជាមួយអ្នករស់នៅទីតាំងខាងលើ សូមមេត្តាតាមដានសុខភាពរយៈពេល ២១ថ្ងៃដើម្បីសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។