វៀតណាម បន្តរកឃើញករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃ ជាង១ម៉ឺននាក់ និងស្លាប់៣៨៣នាក់!
វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងកូវីដ១៩ ចំនួន១០ ៣៨៣នាក់ និងស្លាប់មនុស្សព្រោះជំងឺនេះ ចំនួន៣៨៩នាក់ទៀត កាលពីថ្ងៃទី២៣ សីហា ២០២១។
ក្នុងចំណោមទីតាំងឆ្លងទាំង៣៩កន្លែង ក្រុងហូជីមិញគឺជាតំបន់ឆ្លងច្រើនជាងគេ បន្ទាប់មក គឺ ប៊ីញដុង និង ដុងណៃ។
ជាមួយនឹងការឆ្លងថ្មីទាំងជាង ១ម៉ឺននាក់នេះ ធ្វើឲ្យចំនួនឆ្លងសរុបនៅវៀតណាម បានកើនដល់ចំនួន ៣៥ ៨៤០៣នាក់ហើយ ស្លាប់កើនដល់៨ ៦៦៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។