ប្រតិទិន​ឆ្នាំ​២០២២! មន្ត្រីរាជការ និយោជិត កម្មករ មាន​ថ្ងៃ​ឈប់សម្រាក​ការងារ ២១​ថ្ងៃ​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ​ស្តីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២២​។ ​យោងតាម​អនុក្រឹត្យ ថ្ងៃ​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២២ គឺមាន​ចំនួន​២១​ថ្ងៃ ដែល​ដូច​ទៅនឹង​ថ្ងៃ​ឈប់សម្រាក​ក្នុង​ឆ្នាំ​២០២១​ដែរ​។


​អនុក្រឹត្យ​ស្តីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២២​រួមមាន​៖
-​ថ្ងៃទី​១ មករា ទិវា​ចូលឆ្នាំ​សាកល​ឈប់សម្រាក​១​ថ្ងៃ​
-​ថ្ងៃទី​៧​មករា​
​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ឈប់សម្រាក​១​ថ្ងៃ
-​ថ្ងៃទី​៨ មីនា ទិវា​អន្តរជាតិ​នារី ឈប់សម្រាក​១​ថ្ងៃ​
-​ថ្ងៃទី​១៤-១៥-១៦ មេសា ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឈប់សម្រាក​៣​ថ្ងៃ​
-​ថ្ងៃទី​១ ឧសភា ទិវា​ពលកម្ម​អន្តរជាតិ ឈប់សម្រាក​១​ថ្ងៃ​
-​ថ្ងៃទី​១៤ ឧសភា ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ឈប់សម្រាក​១​ថ្ងៃ​
-​ថ្ងៃទី​១៥​ឧសភា ពិធីបុណ្យ​វិសាខបូជា ឈប់សម្រាក​១​ថ្ងៃ​
-​ថ្ងៃទី​១៩​ឧសភា ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ឈប់សម្រាក​១​ថ្ងៃ​
-​ថ្ងៃទី​១៨ មិថុនា ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា នរោត្តម មុនិនាថ សីហនុ ឈប់សម្រាក​១​ថ្ងៃ​
-​ថ្ងៃទី​២៤ កញ្ញា ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ ឈប់សម្រាក​១​ថ្ងៃ​
-​ថ្ងៃទី​២៤-២៥-២៦ កញ្ញា ពិធីបុណ្យ​ភ្ផុំ​បិណ្ឌ ឈប់សម្រាក​៣​ថ្ងៃ​
-​ថ្ងៃទី​១៥ តុលា ទិវា​ប្រារ​ព្ឋ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខ​ន្ឋ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ​” ឈប់សម្រាក​១​ថ្ងៃ​
-​ថ្ងៃទី​២៩ តុលា ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឈប់សម្រាក​១​ថ្ងៃ​
-​ថ្ងៃទី​៧-៨-៩ វិ​ចិ្ឆ​កា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក ឈប់សម្រាក​៣​ថ្ងៃ និង ថ្ងៃទី​៩ វិ​ចិ្ឆ​កា ពិធីបុណ្យ​ឯករាជ្យ​ជាតិ ឈប់សម្រាក​១​ថ្ងៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close