ដុតខ្សែភ្លើងយកស្ពាន់ រាលឆេះផ្ទះពលរដ្ឋអស់ ៥ខ្នង នៅសង្កាត់ទួលសង្កែ
ភ្នំពេញ៖ ករណីអគ្គិភ័យមួយ បានកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៥ខ្នង កាលពីវេលាយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅផ្លូវរថភ្លើង ក្រុម៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ឈ្មោះ មួង សារិទ្ធ ភេទប្រុស អាយុ៤៥ឆាំ្ន។ អ្នកជួលឈ្មោះចាន់ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររើសអេតចាយ។ សមត្ថកិច្ចបានបន្តថា មូលហេតុ ដុតខ្សែភ្លើងយកស្ពាន់បង្ករជាអគ្គិភ័យ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យឆេះសម្ភារៈប្រើប្រាស់អស់ទាំងស្រុងចំនួន ៥ខ្នងផ្ទះ ស្មើរនឹង ១២គ្រួសារ។
សមត្ថកិច្ច ក៏បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៧គ្រឿង ប្រើប្រាស់ទឹកអស់១៧ឡានស្មើ ៧០ម៉ែត្រគូប ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។