ភ្លៀងធ្លាក់ខ្លាំងល្ងាចមិញ ធ្វើ​ឲ្យ​តំបន់មួយ​ចំនួននៅក្រុងព្រះសីហនុ ត្រូវ​ជន់​លិច

សេចក្តីរាយការណ៍​ពី​ខេត្ត​ព្រះសីហនុ​បាន​ឲ្យដឹងថា នៅថ្ងៃនេះ​ចាប់តាំងពីព្រឹកព្រលឹម នៅខេត្ត​ព្រះសីហនុ​មាន​ភ្លៀងធ្លាក់ ប៉ុន្តែ​មក​ដល់​រសៀលថ្ងៃអង្គារនេះ ភ្លៀងបានធ្លាក់កាន់តែខ្លាំង ដែលបណ្តាល​ឲ្យ​កំណាត់​ផ្លូវ និង​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​ត្រូវ​ទឹកជន់លិច។

យ៉ាងណាក៏ដោយ នៅ​ព្រលប់ថ្ងៃនេះ គេឃើញ​កម្លាំង​នគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ចុះអន្តរាគមន៍ជួយពលរដ្ឋនៅតាមកន្លែងដែលកំពុងមានជំនន់ទឹកភ្លៀងហើយ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close