អាជ្ញាធរក្រុងព្រះសីហនុកំពុងស្រាវជ្រាវ ករណីមនុស្សម្នាក់ហូរតាមទឹកទៅបាត់ ពេលភ្លៀងខ្លាំងល្ងាចមិញ
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ស្ថិតលើផ្លូវមិត្តភាព ក្បែរដុនបូស្កូ មានមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ និងជនជាតិ បានធ្លាក់ទៅក្នុងទឹកប្រឡាយអូរប្រាំ បាត់ខ្លួនតែម្តង។
យ៉ាងណាក៏ដោយ ភ្លាមៗ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានចេញបញ្ជាឲ្យកម្លាំងអធិកាដ្ឋាននគរបាលក្រុងសហការជាមួយកម្លាំងទីបញ្ជាការស្រាល គណៈបញ្ជាការឯកភាពក្រុង និង ក្រុមការងារជួយសង្គ្រោះ ស្រាវជ្រាវរកជនរងគ្រោះនៅចំណុចកើតហេតុ។
ដោយមានភ្លៀងធ្លាក់ខ្លាំងនៅខេត្តព្រះសីហនុ, អាជ្ញាធរបញ្ចេញកម្លាំងជួយសង្គ្រោះកន្លែងលិចលង់ និងអំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។
បើតាមមន្រ្តីមន្ទីរធនធានទឹក បានបញ្ជាក់ថា កម្រិតទឹកភ្លៀងនៅក្រុងព្រះសីហនុ កាលពីព្រលប់ថ្ងៃម្សិលមិញមានកម្ពស់រហូតដល់កម្រិតទឹកភ្លៀងមានកម្ពស់ ២៤៩មីល្លីម៉ែត្រ ដែលបណ្តាលឲ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។