វីសុរកូវីដ ១៩ បម្លែងថ្មីដែលតាកំពុងវាយលុកអាមេរិក
វិរុសកូវីដ ១៩ ប្រភេទថ្មីដែលតាកំពុងវាយលុកនៅលើទឹកដីអាមេរិក ដោយអ្នកឆ្លង៩៩% គឺឆ្លងប្រភេទដែលតា ។ ការឆ្លងកូវីដ ១៩ ដោយគិតជាធម្យម ក្នុងរយៈពេល៧ថ្ងៃកន្លងមក អាមេរិកមានករណីឆ្លងដល់ទៅជាង ១៣៣ពាន់នាក់ក្នុងមួយថ្ងៃ ។
តាមគេហទំព័រ Worldometer បានផ្សាយថា គិតត្រឹមម៉ោង១០ព្រឹកថ្ងទី ២៤ខែសីហា នៅទូទាំងពិភពលោកមានករណីឆ្លងកើនឡើងជាង ២១៣លាននាក់ឆ្លងកូវីដ ១៩ ជាមួយគ្នានោះក៏មានករណីស្លាប់ ដោយកូវីដ ១៩ ជាង ៤,៤៥លាននាក់។ ក្រៅពីនេះក៏មានអ្នកជាសះស្បើយជាង១៩០,៨លាននាក់ផងដែរ
អាមេរិកនៅតែជាប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយកូវីដ ១៩ ។ មកទល់ពេលនេះ អាមេរិកមានករណីឆ្លងសរុបកើនឡើងដល់ទៅ ៣៨,៧៦លាននាក់ និងស្លាប់ ជាង ៦៤៥ពាន់នាក់។
តាមការលើកឡើងរបស់នាយករដ្ឋានគ្រប់គ្រងជម្ងឺឆ្លងអាមេរិក CDC បានឲ្យដឹងថាចំនួនអ្នកឆ្លងថ្មីនៅក្នុងទឹកដីអាមេរិកកើនឡើងខ្ពស់ ដោយសារតែ វីរុសបម្លែងថ្មីដែលតា ដែលអាចឆ្លងខ្លាំង។ ចំនួនអ្នកជំងឺត្រូវចូលព្យាបាលក្នុងមន្ទីរពេទ្យកើនឡើងដល់ទៅ ១៤,២%។ ក្នុងចំណោមអ្នកឆ្លងថ្មី មានដល់ទៅ ៩៨,៨% ឆ្លងវីរុសបម្លែងថ្មីដែលតា។
ចំពោះមុខការកើនឡើងនៃករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ឡើងវិញនៅទូទាំងសហរដ្ឋអាមេរិក ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ ត្រូវបានអនុម័តដោយរដ្ឋបាលលោក ចូ បៃឌិន។ ក្រុមអ្នកជំនាញធ្លាប់បានព្រមានថា អត្រាករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក នឹងលោតដល់ខ្ទង់ ២០០,០០០នាក់ក្នុងមួយថ្ងៃ នៅប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។
គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៦៣លានដូស ក្នុងនោះប្រជាជន ២០១.៤២លាននាក់ (៦១.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៧០.៨២លាននាក់ទៀត (៥២%) បានទទួលការចាក់គ្រប់ដូស ឬ ២ដូស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។