ស្ថានភាព​ទឹក​ជន់​លិច នៅ​តំបន់​ទំនាប​មួយចំនួន ក្នុង​ខេត្ត​ព្រះសីហនុ​!

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កាលពី​នៅ​យប់ ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ នៅក្នុង​ក្រុងព្រះសីហនុ ចាប់ពី​ចន្លោះ​ម៉ោង​០៥:០០​នាទី​ល្ងាច ដល់​ម៉ោង​០៨:០០​នាទី​យប់ មាន​ភ្លៀង​ក្នុង​កម្រិត​បង្គួរ ទៅ​ខ្លាំង ដោយ​កម្រិត​ទឹកភ្លៀង​កើនឡើង​ពី​ចន្លោះ​១២០​ម​ម ទៅដល់​២៧៩​ម​ម សរុប​បរិមាណ​ទឹកភ្លៀង ២៨៥៨,១​ម​ម បណ្តាលឱ្យ​ទឹក​ជន់​លិច​នៅ​តំបន់​ទំនាប​មួយចំនួន រហូតមកដល់​ម៉ោង​១០:០០​នាទី​យប់ ទឹកភ្លៀង​បាន​ស្រក​វិញ​នៅតាម​អូរ​ប្រឡាយ​សំខាន់ៗ​នៅក្នុង​ក្រុងព្រះសីហនុ​។

​បើ​យោងតាម​ការព្យាករណ៍​នឹងមាន​ករណី​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ នៅ​ខេត្ត​ព្រះសីហនុ ដូច្នេះ​រដ្ឋបាលខេត្ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត ដោយ​ស្វែងរក​ទីតាំង​ដែលមាន​សុវត្ថិភាព និង​កុំ​ចាក​ចេញពីផ្ទះ​បើ​គ្មាន​ភាពចាំបាច់ ជាពិសេស​កុំ​ធ្វើដំណើរ​តាម​ដងផ្លូវ​ជម្រាលភ្នំ និង​ទីកន្លែង​ដែលមាន​ទឹក​ហូរ​កាត់​ខ្លាំង ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close