រដ្ឋបាលខេត្ត​ព្រះវិហារ បិទ​ខ្ទប់ និង​កំណត់​តំបន់​«​ក្រហម​» និង​តំបន់ «​លឿងទុំ​» ក្នុង​ឃុំ​គូលែន ស្រុក​គូលែន​

​ព្រះវិហារ​៖ រដ្ឋបាលខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ បានសម្រេច​ធ្វើការ​បិទ​ខ្ទប់ និង​កំណត់​ផ្នែក​ខាងកើត​នៃ​ភូមិ​គូលែន​ជើង​ជា​តំបន់ «​ក្រហម​» និង​កំណត់​ផ្នែក​ខាងលិច​នៃ​ភូមិ​គូលែន​ជើង ជា​តំបន់​«​លឿងទុំ​» ស្ថិតក្នុង​ភូមិ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​យោងសេចក្តី​សម្រេច​រប​ស់​រដ្ឋបាលខេត្ត​ព្រះវិហា​រ បញ្ជាក់ថា ត្រូវបាន​បិទ​ខ្ទប់​ភូមិសាស្ត្រ​ដែលមាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ជា​បណ្តោះអាសន្ន​រយៈពេល​២​សប្តាហ៍ ចាប់ពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ (delta) នៅក្នុង​ភូមិសាស្ត្រ​ភូមិ​គូលែន​ជើង ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ​។ ​រដ្ឋបាលខេត្ត បានកំណត់​ផ្នែក​ខាងកើត​នៃ​ភូមិ​គូលែន​ជើង​ជា​តំបន់ «​ក្រហម​» និង​ផ្នែក​ខាងលិច​នៃ​ភូមិ​គូលែន​ជើង​ជា​តំបន់ «​លឿងទុំ​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close