អភិបាលខណ្ឌចំការមន ប្រជុំជាមួយក្រុមការងារថ្នាក់ខណ្ឌសម្របសម្រួលការងារសាងសង់របងបេតុង និងធ្វើផ្លូវជុំវិញអាងស្ដុកទឹកបឹងត្របែកខាងត្បូង(បឹងធំ)
កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ខណ្ឌសម្របសម្រួលការងារសាងសង់របងបេតុង និងធ្វើផ្លូវជុំវិញអាងស្ដុកទឹកបឹងត្របែកខាងត្បូង(បឹងធំ) ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកអធិការនគរបាលខណ្ឌ, កងរាជអាវុធហត្ថខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យពាក់ព័ន្ធ, និងរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។