ក្រោយអាមេរិកចាកចេញ ក្រុមតាលីបង់ស្វែងរកការជួយពីប្រទេសចិន និងរុស្ស៊ី
នៅពេលនេះអាមេរិកបានចាប់ផ្តើមដកទាហានចេញពីប្រទេសអាហ្វហ្គានីស្ថាន ជាបណ្តើរៗហើយ ក៏ដូចជាជម្លៀសពលរដ្ឋចេញពីប្រទេសនេះឲ្យបានមុនពេលដែលក្រុមតាលីបង់កំណត់នៅថ្ងៃទី៣១ខែសីហា ។
អាមេរិកនិងប្រទេសលោកខាងលិច មិនគាំទ្រដល់ក្រុមតាលីបង់នោះឡើយ ប៉ុន្តែដើម្បីបន្តដឹកនាំប្រទេស ក្រុមតាលីបង់ពឹងផ្អែកទៅលើមហាអំណាចចិននិងរុស្ស៊ី ។ អ្នកនាំពាក្យក្រុមតាលីបង់ លោក Mohammad Naeem បានឲ្យដឹងថា អនុប្រធានគណៈកម្មការនយោបាយក្រុមតាលីបង់ លោក Salam Hanafi បានជួបជាមួយ អគ្គរដ្ឋទូតចិនប្រចាំនៅក្នុងរដ្ឋធានីកាប៊ុល លោក Wang yu ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ ។
អ្នកនាំពាក្យក្រុមតាលីបង់ បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា«ពួកគត់ពិភាក្សាលើបញ្ហាសន្តិសុខ របស់ស្ថានទូតនិងមន្ត្រីការទូតចិន ស្តីពីស្ថានភាពបច្ចុប្បន្ន នៅអាហ្វហ្គានីស្ថាន និងទាំនក់ទំនទ្វេភាគី ក៏ដូចជាការផ្តល់ជំនួយមនុស្សធម៌ពីប្រទេសចិន។
រដ្ឋាភិបាលទីក្រុងប៉េកាំង នៅតែបន្តបើកដំណើរការស្ថានទូតក្នុងទីក្រុងកាប៊ុលដដែល ក្រោយក្រុមតាលីបង់ឡើងគ្រប់គ្រងប្រទេសនៅថ្ងៃទី ១៥ខែសីហា ។ ក្នុងពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យការិយាល័យ នយោបាយក្រុមតាលីបង់ នៅក្នុងប្រទេសកាតារ លោក Sohail Shahin បានប្រកាសថា ឥទ្ធិពលរបស់រុស្ស៊ី និងជួយដោះស្រាយស្ថានភាពនៅក្នុងតំបន់ Panjshir ស្ថិតនៅតំបន់ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដែលបច្ចុប្បន្នមិនទទួលស្គាល់គ្រាប់តាលីបង់ ។
ឆ្លើយតបទៅនឹងសំណួរ សួរថាតើក្រុមតាលីបង់ នឹងស្នើដល់ស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុងកាប៊ុលធ្វើអាជ្ញាកណ្តាល ក្នុងកិច្ចពិភាក្សាជាមួយកម្លាំងឧទ្ទាមនៅតំបន់ Panjshir ដែរឬទេ? លោក Sohail Shahin បានបញ្ជាក់ថា «ថាបញ្ហាទាំងនោះចាំបាច់ត្រូវតែពិភាក្សា ជាមួយនឹងការប្រើប្រាស់ឥទ្ធិពលរបស់រុស្ស៊ី សម្រាប់ដោះស្រាយបញ្ហាក្នុងតំបន់»។ បច្ចុប្បន្នក្រុមប្រឆាំងតាលីបង់ បានវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងពីក្រុមតាលីបង់នៅក្នុងតំបន់ Panjshir ក្លាយជាក្រុមប្រឆាំងតែមួយគត់នៅក្នុងប្រទេសនេះនាពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។