ចាប់អ្នកលេងល្បែង១១នាក់នៅស្រុកស្ទឹងត្រង់ កំពុងសំងំលួចលេងក្នុងចំការស្វាយចន្ទី
កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២៦ សីហា ម្សិលមិញ បានចុះបង្ក្រាបករណីរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបើកលេងល្បែងស៊ីសងខុសច្បាប់ (លេងជល់មាន់ និងលេងអាប៉ោង) នៅចំណុចចម្ការស្វាយចន្ទីរ ក្រោយភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយចាប់ឃាត់ខ្លួនអ្នកលេងល្បែងចំនួន១១នាក់ និងដកហូតវត្ថុតាងមួយចំនួនទៀត ។
ដោយឡែលឈ្មោះ នីន គឹមសឿន មានជំងឺប្រចាំកាយ (ជំងឺលើសឈាម) និងមានអាការៈឡើងឈាម ក្រោយពេលឃាត់ខ្លួន ហេតុនេះ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានសម្រេចប្រគល់ឲ្យក្រុមគ្រួសារ យកទៅព្យាបាលនៅមន្ទីរពេទ្យ ។
បច្ចុប្បន្ន អ្នកលេងល្បែងទាំង១០នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។