វៀតណាម​ទទួលបាន​វ៉ាក់សាំង​បន្ថែម​ពី​ក្រុមហ៊ុន Pfizer អាមេរិក​បន្ថែម ២០​លាន​ដូ​ស​ទៀត​

វៀតណាម​ទទួលបាន​កិច្ចព្រមព្រៀង​ប្ថែ​ម​ទៀត ក្នុង​ការទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន អាមេរិក ។ តាម​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន Pfizer & BioNTech ជាមួយ​ក្រសួងសុខាភិបាល​វៀ​តាម ក្រុម ហ៊ុន​វ៉ាក់សាំង​អាមេរិក​នឹង​ផ្តល់ជូន​បន្ថែម​វ៉ាក់សាំង Pflizer​បន្ថែមចំនួន​២០ លាន​ដូ​ស​ទៀត ក្រៅពី ៣១​លាន​ដូ​ស​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​រួចរាល់​។​

​តាម​ប្រភពព័ត៌មាន ក្រសួងសុខាភិបាល​វៀត​ណា​ម​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង បន្ថែម​២០ លាន​ដូ​ស​ទៀត​ពី​ក្រុមហ៊ុន Pfizer & BioNTech ហើយ​វ៉ាក់សាំង​ទាំងនោះ​នឹង​បញ្ជូន​ឲ្យ​វៀតណាម នៅ​ចុងឆ្នាំ​២០២១​។ ដូច្នេះ​នៅក្នុង​ឆ្នាំ នេះ​វៀតណាម​នឹង​ទទួលបាន​វ៉ាក់សាំង របស់​ក្រុមហ៊ុន Pfizer ចំនួន​៥១​លាន​ដូ​ស មិន​ម៉ែន​៣១​លាន​ដូ​ស​នោះឡើយ​។​

​តំណាង​ក្រុមហ៊ុន Pfizer & BioNTech បានលើកឡើង​ថា​នឹង​សហការ​ជួយ​ដល់​រដ្ឋាភិបាល និង ពលរដ្ឋ​វៀតណាម ទទួលបាន​វ៉ាក់សាំង ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ ១៩ នៅក្នុង​សហគមន៍​។​

​បច្ចុប្បន្ន វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​១៩​ខ្ពស់​មិន​ធ្លាប់មាន​ពីមុនមក ។ តាម​ការប្រកាស​របស់ ក្រសួងសុខាភិបាល​វៀត​ណា​ម នៅ​ថ្ងៃទី​២៥​ខែសីហា បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​កូ​វីដ​១៩ រហូតដល់ ១២,០៩៦​ករណី​ដែលជា​តួលេខ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​សម្រាប់​ប្រទេស​អាស៊ាន​មួយ​នេះ​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មានតែ​០៣​ករណី​ប៉ុណ្ណោះ​ជា​ករណី​នាំចូល ក្រៅពីនោះ​ជា​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់ ខណៈ​ទីក្រុង​ហូជីមិញ​ដែលជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​រីក​រាល​នៃ​ជំងឺ​នេះ​បាន​រ៉ាប់រង​ករណី​ឆ្លង​ថ្មី​តែឯង​រហូតដល់ ៥,២៩៤​នាក់​។​គិត​ត្រឹម​យប់​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១​នេះ វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ៣៨១,៣៦៣​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ១៦៩,៩២១​នាក់ ខណៈ​ចំនួន​អ្នកស្លាប់ ៩,៣៤៩​នាក់​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close