ផលប៉ះពាល់​ដោយ​កូ​វី​ដប​ម្លែ​ង​ថ្មី​ដែល​តា ខ្លាំង​ជាង​ការបិទ​ប្រទេស​ទៅទៀត​

ប្រទេស​ជាច្រើន​បាន​ចាត់វិធានការ​បិទ​ប្រទេស​ជាថ្មី​ដោយ​ការឆ្លង​កូ​វិដ​១៩ ប​ម្លែ​ង ថ្មី​ពិសេស​គឺ​នៅ​តំបន់​អាស៊ី ដែលមាន​វៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន​…​។ ជាមួយគ្នានេះ​ប្រទេស​តំបន់​អូ​សេ​អា​នី មាន​អូស្ត្រាលី​និង​នូ​វែ​ល​សេ​ឡង់​ក៏បាន​ស​ម្រេ​បិទ​ប្រទេស​ផងដែរ​ទប់ស្កាត់​ការឆ្លង​កូ​វីដ ដែល​តា​។​

​នៅពេល​នេះដែ​ឬ នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ លោកស្រី ចេ​ស៉ី​ន​ដា អា​ដឺ​ន (Jacinda Ardern) បាន​និយាយថា វិធាន​ការបិទ​ខ្ទប់ (lockdown) ដែល​ត្រូវបាន​អនុវត្ត​នៅ​ទូទាំងប្រទេស កំពុង​ជួយ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​វីរុស COVID-19 បំប្លែង​ខ្លួន Delta ដែលមាន​សមត្ថភាព​ចម្លង​លឿន​រហ័ស បើទោះបីជា​ចំនួន​ករណី​ឆ្លង​ថ្មីៗ បាន​កើនឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក៏ដោយ​។​

​ប្រទេស​នូ​វែ​ល​សេ​ឡង់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​ករណី​ឆ្លង​ថ្មីៗ​ចំនួន ៦៨​ករណី​បន្ថែមទៀត ដែលនាំឱ្យ​ចំនួន​ករណី​ឆ្លង​សរុប​នៅ​ក្នុងការ​ផ្ទុះឡើង​ចុងក្រោយ​នេះ បាន​កើន​ឡើងដល់ ២៧៧​ករណី ក្នុងនោះ​មាន ២៦៣​ករណី​ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង អក​លែ​ន​ដ៍ (Auckland) និង ១៤​ករណី​ទៀត​នៅក្នុង​រដ្ឋធានី វែ​លីង​តោន (Welligton)​។​

​ជុំវិញ​បញ្ហា​នេះ ប្រទេស​នូ​វែ​ល​សេ​ឡង់​ត្រូវ​ស្ថិតនៅក្រោម​វិធាន​ការបិទ​ខ្ទប់​ទូទាំងប្រទេស យ៉ាងហោចណាស់​រហូតដល់​ចុងខែ​សីហា​នេះ ដែល​ប្រជាជន​សរុប​ប្រមាណ ៥​លាន​នាក់ ត្រូវ​ស្ថិតក្រោម​បទបញ្ជា​ឱ្យ​ស្នាក់នៅ​ក្នុងផ្ទះ ហើយ​សាលារៀន កន្លែងធ្វើការ និង​អាជីវកម្ម​នានា ក៏ត្រូវ​បិទទ្វារ​ផងដែរ លើកលែងតែ​ទីកន្លែង​សំខាន់ៗ ដូចជា​ផ្សា​ទំនើប ឱសថស្ថាន និង​កន្លែង​ផ្ដល់​សេវាកម្ម​តែប៉ុណ្ណោះ​។​

​លោកស្រី Ardern បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា «​វិធាន​ការបិទ​ខ្ទប់ គឺមាន​ផលប៉ះពាល់ ប៉ុន្តែ​ការឆ្លង​រីក​រាលដាល​នៃ​វីរុស COVID-19 បំប្លែង​ខ្លួន Delta គឺមាន​ផលប៉ះពាល់​ខ្លាំង​ជាងនេះទៅទៀត​។ យើង​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដែល​វា​ពិតជា​មិនគួរ​ឱ្យ​ជឿ​ទាល់តែសោះ​»​។​

​លោកស្រី Ardern បាន​និយាយ​បន្ថែមថា «​គ្មាន​នរណាម្នាក់​ចង់​ដាក់ចេញ​នូវ​វិធាន​ការបិទ​ខ្ទប់​ជា​រៀងរហូត​នោះទេ​… នេះ​មិនមែនជា​ចេតនា​របស់​យើង​ទេ​។ ប៉ុន្តែ​ការលុបបំបាត់ នឹង​បន្ត​ជា​យុទ្ធសាស្ត្រ​របស់​យើង រហូតដល់​ប្រជាជន​ភាគច្រើន​របស់​យើង បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់​»​។ បើតាម​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់ រហូតមកទល់​ពេលនេះ វ៉ាក់សាំង​ត្រឹមតែ ៣​លាន​ដូ​ស​ប៉ុណ្ណោះ ដែល​ត្រូវ​បានផ្ដល់​ការចាក់​ជូន​ដល់​ប្រជាជន​នៅ​ទូទាំងប្រទេស​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close