អាល់កុល​ក្លែងក្លាយ​ជាង ៧​ម៉ឺន​លីត្រ ត្រូវបាន​សម្ថ​កិច្ច​បំផ្លាញចោល​!

​ភ្នំពេញ​៖ អាល់កុល​ក្លែងក្លាយ ដែលមាន​លាយ​សារធាតុ​មេ​តា​ណុល​លើស​កម្រិត​ចំនួន ៧៤,០៦០​លីត្រ ត្រូវបាន​មន្ត្រី​ជំនាញ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ធ្វើការ​កម្ទេចចោល កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ បន្ទាប់ពី​ធ្វើការ​ដកហូត​បាន​កន្ល​ង​មក នៅ​ភូមិ​ព្រែក​ទាល់​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ជំនាញ បាន​បញ្ជាក់ថា អាល់កុល​ទាំងនេះ ជា​អាល់កុល​ក្លែងក្លាយ ដែល​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ហើយក៏​គ្មាន​គុណប្រយោជន៍​ខាង​ផ្លូវ​វេជ្ជសាស្ត្រ សម្រាប់​សម្លាប់​មេរោគ​ផ្សេងៗ​នោះទេ ជាពិសេស​មេរោគ​កូ​វីដ​-១៩​។ ម្យ៉ាងវិញទៀត ក៏​មិនមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​អ្វី​ទាំងអស់​។​

​មន្ត្រី​ជំនាញ សូម​ឲ្យ​គ្រប់ភាគី​ទាំងអស់ ត្រូវ​ចូលរួម​ជួយ​ទប់ស្កាត់​កូ​វីដ​-១៩ ហើយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ក្លែងក្លាយ ក៏បាន​ចូលរួម​ជាមួយ​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​បរិ​ក្ខា​រ​ពេទ្យ ជាពិសេស​អាល់កុល ម៉ាស ជែ​ល និង​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ក៏ប៉ុន្តែ​ជន​ឱកាសនិយម​នៅតែ​ឆ្លៀតឱកាស​៕​

  

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close