បង្ក្រាបល្បែងជល់មាន់ និងអាប៉ោង ឃាត់ខ្លួនមនុស្ស ១១នាក់ នៅស្រុកស្ទឹងត្រង់!
ខេត្តកំពង់ចាម៖ នគរបាលខេត្តកំពង់ចាម បានចុះបង្ក្រាបករណីបើកលេងល្បែងស៊ីសងខុសច្បាប់ (លេងជល់មាន់ និងលេងអាប៉ោង) កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចចម្ការស្វាយចន្ទីរ ក្រោយភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយឃាត់ខ្លួនមនុស្សចំនួន ១១នាក់។
បច្ចុប្បន្នអ្នកលេងល្បែងខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។