ថៃ ប្រកាសឆ្លងកូវីដ១៩ថ្មីជិត ២ម៉ឺននាក់ និងស្លាប់ ២៧៣នាក់ទៀត
ថៃ៖ ក្រសួងសុខាភិបាលថៃបានប្រកាស នាព្រឹកថ្ងៃទី២៧ សីហា ២០២១នេះថា មានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ក្នុងប្រទេសចំនួន២៧៣នាក់ទៀត ឆ្លងថ្មី ១៨៧០២នាក់ ក្នុងពេលជាង២៤ម៉ោងមកនេះ។ ក្នុងចំណោមឆ្លងថ្មី នៅតែមានឆ្លងក្នុងពន្ធនាគារចំនួន៣៤២នាក់ទៀតដែរ។
ប្រភពបញ្ជាក់ដែរថា ក្នុងរយៈពេលដូចគ្នានេះដែរ មានអ្នកជំងឺ ២០១៦៣នាក់ជាសះស្បើយ និងចាកចេញពីកន្លែងព្យាបាលហើយដែរ។
ចាប់តាំងពីកើតមានជំងឺកូវីដ១៩ ដំបូង កាលពីដើមឆ្នាំ២០២០មក ថៃមានអ្នកឆ្លងសរុបកើនដល់ ១,១៣៩,៥៧១នាក់ហើយ ក្នុងនោះ ៩៤៣,៧៨៤នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ។ រីឯចំនួនមនុស្សស្លាប់ព្រោះកូវីដ១៩នៅប្រទេសនេះវិញ កើនដល់១០,៥៨៧នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។