រដ្ឋបាលខេត្តសៀមរាប ចុះ​អនុវត្ត លុបគម្រោងវិនិយោគកំពង់ផែទេសចរណ៍​នៅ​តំបន់ចុងឃ្នៀស

រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃសុក្រ បានចុះអនុវត្ត​ការ​លុបគម្រោងវិនិយោគសង់កំពង់ផែទេសចរណ៍ ស៊ូ ជីង នៅតំបន់ចុងឃ្នៀស។

គម្រោងនេះ ត្រូវ​បាន​គណៈរដ្ឋមន្រ្តី​សម្រេច​ធ្វើការ​លុបចោល និង​ដកហូតទីតាំងវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុននេះ ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងជាបណ្ដោះអាសន្ន ក្រោយពីក្រុមហ៊ុន​មិន​បានអភិវឌ្ឍន៍អ្វី ក្រោយ​ទទួល​បាន​ការ​អនុញ្ញាត។

យោង​តាម​សេចក្តីសម្រេច​របស់គណៈរដ្ឋមន្រ្តី រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគនោះ ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close