​លោក ជា ពិសី និងលោក ឯក ឃុនឌឿន ផ្លាស់ប្តូរ​ខណ្ឌគ្នា ខណៈ​អភិបាលខណ្ឌ៣ទៀតនៅកាន់តំណែងដដែល

កាលពីថ្ងៃសុក្រម្សិលមិញ (២៧ សីហា) រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំធ្វើពិធីផ្លាស់ប្តូរ​អភិបាលខណ្ឌទួលគោក និង​អភិបាលខណ្ឌឬស្សី ដោយ​លោក ជា ពិសី ធ្លាក់ជាអភិបាលខណ្ឌឬស្សីកែវ ឲ្យ​ទៅកាន់តំណែងជាអភិបាលខណ្ឌទួលគោក ហើយ​លោក ឯក ឃុនឌឿន ដែលជា​អភិបាលខណ្ឌទួលគោក ឲ្យ​ទៅ​កាន់តំណែងជាអភិបាលខណ្ឌឬស្សីកែវវិញ។

ជាមួយគ្នានេះដែរ បើយោង​តាមអនុក្រឹត្យមួយដែលចេញកាលពី​ខែមិថុនា បាន​សម្រេចតែងតាំងអភិបាល​ខណ្ឌ​៣នាក់ទៀត​ក្នុងរាជធានីភ្នំពេញ សម្រាប់​អណត្តិទីពីរ​ក្នុងដែន​សមត្ថកិច្ច​ដដែល។

អភិបាលខណ្ឌទាំង៣ដែលមិនត្រូវបានផ្លាស់ប្តូរនោះ រួមមាន លោក សុខ ពេញវុធ អភិបាល​ខណ្ឌដូនពេញ លោក ចេង មុនីរ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ និងលោក ម៉ូវ ម៉ានិត អភិបាល​ខណ្ឌ​សែនសុខ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close