អាជីវករ នៅ​ផ្សារ​អូរឫស្សី ៦​នាក់ រកឃើញ​ផ្ទុក​កូ​វីដ​១៩ !

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២១ ម្សិលមិញ ក្រុមគ្រូពេទ្យ​សម្ដេច​តេ​ជោ​ប្រឆាំង​កូ​វីដ​១៩ បាន​យក​សំណាក​អាជីវករ​នៅ​ផ្សារ​អូរឫស្សី ផ្លូវ​១៦៦ សង្កាត់​អូរឫស្សី​២ ខណ្ឌ​៧​មករា បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​ចំនួន ៦​នាក់ ក្នុងចំណោម​អ្នកធ្វើ​តេស្ត ៣៣៣​នាក់​។​

​ក្នុងចំណោម​អ្នក​វិជ្ជមាន​កូ​វីដ​១៩​នោះ មាន​អាជីវករ​លក់​បន្លែ និង​ជាង​អ៊ុតសក់​។ ជា​មួ​ួ​គ្នា ក្រុមគ្រូពេទ្យ នៅ​បន្ត​រង់ចាំ​លទ្ធផល​វិភាគ​រក​មេរោគ កូ​វីដ​១៩ បំប្លែង​ថ្មី Delta​។ មូលហេតុ​៖ នៅ​ថ្ងៃទី​២១ សីហា ឆ្នាំ​២០២១ អ្នកជំងឺ បាន​ចូលក្នុង​ផ្សារ ដើម្បី​ទិញ​នំ​ពង​ទា និង​បន្លែ សម្រាប់​សែន​។​

​ក្រុមគ្រូពេទ្យ សូម​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់​ដែល​ពាក់ព័ន្ធ និង​ទីតាំង​ខាងលើ សូមមេត្តា​សហការ​ទៅយក​សំណាក និង​ដាក់ខ្លួន​ដាច់ដោយឡែក ដើម្បី​សុវត្ថិភាព សូម​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ២១​ថ្ងៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close