កម្ពុជា បន្ត​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី ៤០៨​នាក់ ខណៈ​មាន​អ្នកជា ៣២៤​នាក់ និង​ស្លាប់ ១១​នាក់​!

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី​ចំនួន ៤០៨​នាក់​ទៀត ខណៈ​មាន​អ្នកជា​សះស្បើយ ៣២៤​នាក់ និង​មាន​អ្នកស្លាប់​ថ្មី​កើន ១១​នាក់​ទៀត​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ៤០៨​នាក់​នោះ មាន​អ្នកដំណើរ​មក​ក្រៅប្រទេស ៩០​នាក់ និង​ក្រៅពីនេះ ជា​ករណី​ឆ្លង​ក្នុង​ដ​ឲ​សហគមន៍ ២០​កុម្ភៈ​ថ្មី ៣១៨​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ៩២ ៦១៦​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ ៨៨ ៤៤៣​នាក់ និង​អ្នកស្លាប់​កើនឡើង ១ ៨៩២​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close