រដ្ឋ Louisiana អាមេរិករងការវាយប្រហារដោយព្យុះកំណាចមិនធ្លាប់មានពីមុនមក
ព្យុះ Ida បានវាយប្រហារចូលដីគោកអាមេរិកបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ក្លាយជាគ្រោះទឹកជំនន់បាក់ដី ។ ព្យុះIda មានល្បឿនខ្យល់ដល់ទៅ២៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។
អភិបាលរដ្ឋ Louisiana លោក John Bel Edwards បានឲ្យដឹងថា ព្យុះ Ida គឺជាព្យុះទ្រង់ទ្រាយធំបំផុត និងប៉ះពាល់ដោយផ្ទាល់ចំពោះរដ្ឋនេះមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៨៥០មក។ លោក Louisiana បានបញ្ជាក់ទំនប់ទឹកនៃរដ្ឋនេះនឹងអាចទប់ស្កាត់ការវាយប្រហារដោយព្យុះទ្រង់ទ្រាយធំបាន ក្រោយទទួលបានបទពិសោធដោយការវាយប្រហារពីព្យុះ កាទ្រីណា នៅទីនោះកាលពី១៦ឆ្នាំមុន សម្លាប់មនុស្ស ១៨០០នាក់ក្នុងរដ្ឋ Louisiana ។
ព្យុះ Ida មានកម្រិតទី ៤ នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា (ពេលវេលានៅសហរដ្ឋអាមេរិក) បានបក់បោកចូលមកដល់រដ្ឋ ល្វី Louisiana សហរដ្ឋអាមេរិកហើយ។ ព្យុះ Ida បានបក់បោកចូលមកដល់រដ្ឋ Louisiana ជាមួយសម្ពាធខ្យល់ខ្លាំង ហើយវានឹងបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងគំហុក ពេលឆ្លងកាត់ឆ្នេរសមុទ្រ Gulf Coast ភាគអាគ្នេយ៍រដ្ឋ Louisiana និងភាគនិរតី នៃសហរដ្ឋអាមេរិក។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មនុស្សជាង ៥០ម៉ឺននាក់នៅក្នុងរដ្ឋ Louisiana គ្មានអគ្គិសនីប្រើប្រាស់ឡើយ ក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការមកដល់នៃព្យុះ Ida ដ៏ខ្លាំងក្លានេះ។ ដោយឡែកមិនទាន់មានសេចក្តីរាយការណ៍ថា អាចមានមនុស្សរងគ្រោះថ្នាក់ និងខូចខាតទ្រព្យសម្បត្តិក្នុងកម្រិតណាមួយនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។