សប្តាហ៍ខាងមុខ ប្រទេសកម្ពុជា អាចនឹងមានជំនន់ទឹកភ្លៀង

តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង ជាមួយប្រព័ន្ធសម្ពាធទាប, ក្នុងនោះនៅថ្ងៃទី២-៤ និងថ្ងៃទី៧ ខែកញ្ញា នឹងមានឥទ្ធិពលបន្ថែមពីខ្យល់សមុទ្រ Breeze។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ ខ្យល់កន្រ្តាក់, ទន្ទឹមនោះអាចមានភូមិសាស្រ្តមួយចំនួន មានជំនន់ទឹកភ្លៀងកើតឡើង។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ដោយឡែកសម្រាប់តំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ហើយផ្ទៃសមុទ្រ ពិសេសក្បែរបណ្តាកោះ រលកសមុទ្រនឹងអាចកើតមានឡើងក្នុងកម្រិតមធ្យម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។