ឯកឧត្តម គួច ចំរើន ជម្រុញការស្តារប្រព័ន្ធអូរប្រឡាយ ក្នុងសង្កាត់លេខ៤ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង
ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងជម្រុញការស្តារប្រព័ន្ធអូរប្រឡាយ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង។
សូមបញ្ជាក់ផងដែរថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងក្រុមការងារស្តារអូរប្រឡាយ បាន និងកំពុងសស្រាក់សស្រាំដោយអនុវត្តការងារទាំងថ្ងៃទាំងយប់ ក្នុងការកាយស្តារអូរប្រឡាយនៅតាមទីតាំងសំខាន់ៗ ដើម្បីបើកមុខទឹកឱ្យហូរបានលឿន សំដៅសម្រេចឱ្យបានតាមផែនការគ្រោងទុក៕






កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។