ភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យខេត្តភាគខាងត្បូង ក្រុងបាងកក ជួបគ្រោះទឹកជំនន់

ថៃ៖ ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យខេត្ត Sumut Prakan ភាគខាងត្បូងក្រុងបាងកក បណ្តាលឲ្យមានគ្រោះទឹកជំនន់ តាំងពីថ្ងៃអាទិត្យទី២៩ ខែសីហា ២០២១មក នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

ប្រភពបានដកស្រង់ការចុះផ្សាយរបស់កាសែតក្នុងស្រុកនៅថៃថា អភិបាលក្រុងបាងកក Aswin Kwanmuang អះអាងពីការធ្លាក់ភ្លៀងនឹងបន្តធ្លាក់រហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ។
រាជធានីបាងកកវិញក៏កំពុងត្រៀមលក្ខណៈរំដោះទឹកចេញ និងសម្អាតប្រព័ន្ធបង្ហូរទឹក ដើម្បីបញ្ចៀសការជនលិចដោយសារបរិមាណទឹកភ្លៀងច្រើន។ ក្រៅពីនេះ ក្រុងប៉ាតាយ៉ាក៏ជួបនឹងបញ្ហាជំនន់ទឹកភ្លៀងនេះដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។