បង្ក្រាប​អ្នកញៀន​ល្បែង​អាប៉ោង ឃាត់ខ្លួន​មនុស្ស ៦​នាក់ នៅ​ស្រុក​រុក្ខ​គី​រី​

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២១ នគរបាល​ខេត្តបាត់ដំបង បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ល្បែងស៊ីសង (​ភ្នាល់​អាប៉ោង ) ដោយ​ខ្លួន​មនុស្ស​ចំនួន ០៦ នាក់ នៅ​ចំណុច​ភូមិ​តា​ព្រាត ឃុំ​មុខរា​ហ៍ ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង​។

​អ្នក​ដែល​បាន​ឃាត់​ខ្លួ​នោះ ឈ្មោះ យឹម សារ៉េត ហៅ​សួន ប៉ា​រ៉ា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​, ឈ្មោះ ឈឺ​ន រ៉ាង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​, ឈ្មោះ ស៊ីម អូន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ​, ឈ្មោះ យិន ង៉ែត ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ​, ឈ្មោះ នួន គោ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ និង​ឈ្មោះ សយ សុផល ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​។ ច​ណែ​ក​វត្ថុតាង ដកហូត​បាន​៖ មេអាប៉ោង ១​គ្រាប់ ចាន​សម្រាប់​បង្វិល​មេអាប៉ោង​២ ផ្តិល​ជ័រ​សម្រាប់​គ្រប​អាប៉ោង​១ ធុង​ជ័រ​ដាក់​ដី សម្រាប់​ទ្រចាន​អាប៉ោង​១ កម្រាល​សម្រាប់​ចាក់​អាប៉ោង​១ និង​ម៉ូតូ​២​គ្រឿង​។

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ បានរៀបចំ​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close