៨ខែ ឆ្នាំនេះ! វិនិយោគវៀតណាម នៅក្រៅប្រទេសកើន៧៤ភាគរយ ទោះផ្ទំកូវីដក៏ដោយ

ថៃ៖ ទីភ្នាក់ងារសារព័ត៌មាន VNexpress បានចេញផ្សាយ នៅថ្ងៃទី៣០ សីហាថា ទោះបីជាការឆ្លងរាលដាលនៃជំងឺកូវីដ១៩កាន់តែអាក្រក់ឡើងៗ ការវិនិយោគរបស់វៀតណាមនៅបរទេសមានកំណើន៧៤ភាគរយ ក្នុងពេល៨ខែ ដើមឆ្នាំ២០២១ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២០។

យោងតាមក្រសួងវិនិយោគនិងផែនការវៀតណាមបានឲ្យដឹងថា វិនិយោគថ្មី និងការពង្រីកគម្រោងវិនិយោគមានស្រាប់ នៅឯក្រៅប្រទេស បានកើនដល់ ដល់ ៥៧៥លានដុល្លារអាមេរិក ខណៈដែលកាលពីឆ្នាំមុន ក្នុងអំឡុងពេលដូចគ្នានេះ មានត្រឹម១៥០.១លានដុល្លារអាមេរិកនោះ។
ការវិនិយោគកើនឡើងខ្លាំងលើវិស័យបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបីមុខនេះ មានដល់ទៅ២៧០.៨លានដុល្លារអាមេរិក ខណៈដែលវិស័យបន្ទាប់គឺ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អាមេរិកនាំមុខគេ មាន៣០៣លានដុល្លារអាមេរិក បន្ទាប់មក គឺកម្ពុជាជាង៨៩លានដុល្លារ ឡាវជិត៤៩លាន និងកាណាដាជាង៣២លាន។ អ្នកវិនិយោគវៀតណាមមានទុនសរុប ២១.៨ពាន់លានដុល្លារអាមេរិក ក្នុង១៤២៨គម្រោង បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។